Human Rights in Southeast Asia – Khmer Translation Vol.1

Human Rights in Southeast Asia – Khmer Translation Vol.1
134 Downloads

សេចក្តីផ្តើមស្តីពីសិទ្ធិមនុស្សនៅអាស៊ីអាគ្នេយ៍៖ សៀវភៅពុម្ពសំរាប់និស្សិតបរិញ្ញាបត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ភាគទី២

តាមរយៈបណ្តាញការសិក្សាពីសិទ្ធិមនុស្ស និងសន្តិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ (SEAHRN) ។

ប្រវត្តិ៖

SEAHRN និងគម្រោង SHAPE SEA កំពុងធ្វើការរៀបរៀងអត្ថបទស្តីពីសិទ្ធិមនុស្សនៅដើម្បីឆ្លើយតបទៅនឹងកង្វល់របស់សាស្រ្តាចារ្យជាច្រើននាក់ ដែលលើកឡើងពីបញ្ហានៃការគ្មានសៀវភៅពុម្ពសិក្សា អោយសមស្របសម្រាប់ការបង្រៀនពីសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ី
ាានដោយមិនគិតថ្លៃ។ត្ថបទនិងះ យ៍ពីអាគ្នេយ៍។ លើសពីនេះទៅទៀត តាមរយៈមានការប៉ាន់ប្រមាណពី SEAHRN ក្នុងចំនោមនិស្សិត១០០០នាក់ ដែលបានបញ្ចប់ការសិក្សានៅក្នុងមហាវិទ្យាល័យនានា ក្នុងតំបន់អាស៊ី    អាគ្នេយ៍ មានតែនិស្សិតម្នាក់ប៉ុណ្ណោះដែលបានបញ្ចប់ត្រឹមតែ១វគ្គនៃការសិក្សាពីសិទិ្ធមនុស្ស ក៏ព្រោះតែឱកាសសម្រាប់និស្សិត ក្នុងការសិក្សាលើប្រធានបទនេះមានតិចតួចពេក។ ដោយសារសារៈសំខាន់នៃសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន ជាមួយនិងកាតព្វកិច្ចផ្លូវច្បាប់របស់រដ្ឋាភិបាលដើម្បីធានាថានិស្សិតត្រូវបានបង្រៀនពីសិទ្ធិរបស់ពួកគេ ដូច្នេះតម្រូវការជាច្រើនត្រូវបំពេញដើម្បីធ្វើឱ្យការអប់រំពីសិទ្ធិមនុស្សអាចធ្វើទៅបាននៅក្នុងសាកលវិទ្យាល័យនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការចេញផ្សាយភាគទី២នៃសៀវភៅពុម្ពនេះអាចជួយក្នុងការដោះស្រាយបញ្ហាខាងលើ ដោយការបង្កើតឲ្យមានការសិក្សាពីសិទ្ធិមនុស្ស ដែលមានសរុបចំនួន១៥ជំពូកក្នុងសៀវភៅទាំងពីរភាគនេះ។ សៀវភៅនេះត្រូវបានរៀបរៀងសរសេរដោយក្រុមអ្នកសិក្សាស្រាវជ្រាវពីសិទ្ធិមនុស្សដែលធ្វើការនៅតាមសាកលវិទ្យាល័យនានាក្នុងតំបន់ ក្នុងគោលបំណងតបតាមតម្រូវការឲ្យទាន់ពេលវេលា និងតម្រូវការនៃការអានសម្រាប់សិស្សនិស្សិតដែលចង់សិក្សាពី សិទិ្ធមនុស្ស។ សៀវភៅនេះធ្វើឡើងសម្រាប់និស្សិតបរិញ្ញាបត្រដែលកំពុងសិក្សាវគ្គសិក្សាទូទៅពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ឬនិស្សិតដែលសិក្សាពីសិទិ្ធមនុស្សជាផ្នែកមួយនៃកម្មវិធីរបស់ពួកគេដូចជាសិក្សានៅក្នុងមុខវិជ្ជាសង្គមវិទ្យា ច្បាប់ នយោបាយ ការសិក្សាពីអាស៊ាន ការសិក្សាពីការអភិវឌ្ឍជាដើម។ សៀវភៅពុម្ពនេះមិនតម្រូវឱ្យមានចំណេះដឹងឯកទេសនៃមុខវិជ្ជាណាមួយទេ។

ភាគទី១នៃសៀវភៅពុម្ពនេះបានរៀបរៀងចប់រួចរាល់នៅដើមឆ្នាំ២០១៥ ហើយភាគទី២ក៏បានចេញផ្សាយនៅក្នុងខែតុលាឆ្នាំ២០១៦នេះហើយដែរ។ ភាគទី៣ ដែលជាភាគចុងក្រោយមានចំនួន៧ជំពូក គ្រោងនឹងចេញផ្សាយនៅចុងឆ្នាំ២០១៧។

កំណត់ចំណាំសម្រាប់សាស្រ្តាចារ្យ៖

សៀវភៅនេះត្រូវបានរៀបរៀងឡើងសម្រាប់និស្សិតបរិញ្ញាបត្រ ប៉ុន្តែវាអាចប្រើសម្រាប់ការអានជាមូលដ្ឋាននៃសេចក្តីផ្តើមសម្រាប់និស្សិតក្រោយបរិញ្ញាបត្រ។ សៀវភៅពុម្ពនេះនិយាយពីសិទ្ធិមនុស្សនៅក្នុងបរិបទអាស៊ីអាគ្នេយ៍ ប្រើឧទាហរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយពិនិត្យមើលច្បាប់ក្នុងតំបន់ គោលនយោបាយ និងការអនុវត្តន៍នានាជុំវិញបញ្ហាសិទ្ធិ    មនុស្ស។

ជំពូកនីមួយៗអាចដាក់ជាអត្ថបទដោយឡែកៗពីគ្នាបាន និងមានជាឯកសារ PDF ដែលជំពូកណិមួយៗអាចរកបានពីគេហទំព័រ SEAHRN។ សាស្រ្តាចារ្យអាចជ្រើសរើសជំពូក ពីបញ្ជីនៃជំពូកទាំងនេះ ដើម្បីបង្កើតសៀវភៅពុម្ពខ្លួនឯង។

នៅឆ្នាំ២០១៧ សៀវភៅពុម្ពសម្រាប់គ្រូបង្រៀន ដែលណែនាំពីរចនាសម្ព័ន្ធនៃមុខវិជ្ជា ការធ្វើ  លំហាត់ក្នុងថ្នាក់រៀន និងប្រភពនៃឯកសារបន្ថែមទៀតនឹងត្រូវបោះពុម្ពផ្សាយ។

ការប្រើប្រាស់សៀវភៅ

សៀវភៅពុម្ពនេះមានចុះបញ្ជីស្តីពីសិទ្ធិអ្នកនិពន្ធ។ សៀវភៅពុម្ព និងការសម្របសម្រួលរបស់វាត្រូវបង្ហាញថា SEAHRN ជាអ្នកនិពន្ធដើម។

អ្នកអាច៖

ចែករំលែក៖ អ្នកអាចថតចម្លងនិងចែកចាយសៀវភៅដោយឥតគិតថ្លៃ (ជាមួយនឹងការទទួលស្គាល់ដ៏សមរម្យមួយ)

សម្រួល៖ អ្នកអាចយកជំពូក លំហាត់ ឬករណីសិក្សា និងសម្រួលវាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន (ជាមួយនឹងការទទួលស្គាល់ដ៏សមរម្យមួយ) ។

អ្នកមិនអាច៖

ប្រើសៀវភៅសម្រាប់គោលបំណងពាណិជ្ជកម្មបានទេ។ សៀវភៅនេះមិនអាចលក់សម្រាប់រកប្រាក់ចំណេញឡើយ។

លក្ខណៈពិសេសនៃសៀវភៅ៖

សៀវភៅនេះមានលក្ខណៈពិសេសដូចខាងក្រោមដើម្បីចូលរួមជួយនិស្សិតក្នុងការយល់ដឹងអំពីសិទិ្ធមនុស្ស៖

  • និយមន័យ៖ ជួយសិស្សឱ្យយល់អំពីវាក្យស័ព្ទសិទ្ធិមនុស្ស
  • គំនិត ការផ្តោតសំខាន់ និងករណីសិក្សា៖ រៀបរាប់លម្អិតអំពីគំនិតនិងគោលការណ៍សំខាន់ៗនិងការផ្តល់ការសិក្សាលើករណីសិក្សាដែលជាជីវិតពិត ដើម្បីជួយដល់សិស្សនិស្សិតឲ្យយល់ពីសិទិ្ធមនុស្សនៅក្នុងសកម្មភាពជាក់ស្តែង។
  • ការពិភាក្សានិងការតស៊ូមតិ៖ បានរៀបចំឡើងដើម្បីលើកទឹកចិត្តដល់ការជជែកតស៊ូមតិនិងការពិភាក្សាលើបញ្ហាសិទ្ធិមនុស្ស។ ទាំងនេះអាចប្រើដើម្បីបង្កើនការពិភាក្សានិងការជជែកតស៊ូមតិវាងសិស្សនិងសិស្សអំពីបញ្ហាប្រឈមទាក់ទងនឹងសិទ្ធិមនុស្ស។
  • ឧទហរណ៍នៅតំបន់អាស៊ីអាគ្នេយ៍៖ កន្លែងដែលពាក់ព័ន្ធនឹងបញ្ហាសិទិ្ធមនុស្ស គឺស្ថិតក្នុងបរិបទនៃ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស។
  • សំណួរប្រឡងធម្មតា ឬអត្ថបទសំណេរ៖ នៅចុងបញ្ចប់នៃជំពូកនីមួយៗមានគម្រូសំនួរដែលអាចជួយដល់សាស្ដ្រាចារ្យការរៀបចំសំនួរប្រឡង ឬអត្ថបទសំណេរ។
  • អត្ថបទសម្រាប់អានបន្ថែម: រៀបរាប់ពីអ្នកនិពន្ធ ពត៌មានឬអត្ថបទអនឡាញ និងអត្ថបទពាក់ព័ន្ធសម្រាប់ការសិក្សាបន្ថែមទៀត។ សូមចំណាំថា អត្ថបទសម្រាប់ការអានបន្ថែមទៀត គឺជាប្រភេទអត្ថបទដែលអាចរកអានបានដោយមិនគិតថ្លៃនៅលើអ៊ីនធឺណិតប៉ុណ្ណោះ។ ដោយសារតែសាកលវិទ្យាល័យជាច្រើននៅក្នុងតំបន់នេះត្រូវបានកម្រិតនៅក្នុងការចូលទៅរកឯកសារតាមអនឡាញ ដូចជាអត្ថបទសារពត៌មាន និងអត្ថបទចេញផ្សាយ ដូច្នេះ SEAHRN បានសម្រេចដាក់បញ្ចូលតែការសិក្សាស្រាវជ្រាវ និងឈ្មោះអ្នកនិពន្ធណាដែលមានឯកសារដែលអាចរកបានដោយមិនគិតថ្លៃពីអ៊ីនធឺណេត។

About the author

SHAPE-SEA

SHAPE-SEA

Strengthening Human Rights and Peace Research and Education in ASEAN/Southeast Asia
AUN-SEAHRN-SIDA project